អ្នកស្រី ទឹម សុធា ជួបCTN


ផលិតផលពិសេសៗ

  • artisan-6.jpg
  • artisan-7.jpg
  • artisan-9.jpg
  • artisan-10.jpg
  • artisan-14.jpg
  • artisan-16.jpg
  • artisan-17.jpg
  • artisan-22.jpg
  • artisan-24.jpg
  • artisan-25.jpg

ចំនួនអ្នកទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ158
mod_vvisit_counterម្សិលមិញ147
mod_vvisit_counterសប្ដាហ៏នេះ910
mod_vvisit_counterសប្ដាហ៏មុន2388
mod_vvisit_counterខែនេះ4071
mod_vvisit_counterខែមុន5901
mod_vvisit_counterសរុបទាំងអស់1036741
ការស្រាវជ្រាវ ស្តីពីកុលាភាជន៍ខ្មែរ នៅឧទ្យានបុរាណវិទ្យា និងសារមន្ទីរកុលាលភាជន៍អង្គរ នៅភូមិតានី Array បោះពុម្ព Array

តាំង​ពី​យូរ​ណាស់​មក​ហើយ ការ​ស្រាវ​ជ្រាវ​ស្តី​ពី​អរិយ​ធម៌​អង្គរ ច្រើន​ផ្តោត​តែ​ទៅ​លើ​ការ​សិក្សា​ពី​សិលា​ចារឹក និង​ជា​ពិសេស​ទៅ​លើ​ប្រាង្គ​ប្រាសាទ​ និង​សិល្បៈ​តែ​ប៉ុណ្ណោះ ។ ចំណែក​ឯ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្តី​ពី​កុលាល​ភាជន៍ គេ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ហើយ​ទើប​តែ​គិត​គូរ​នា​ពេល​ចុង​ក្រោយ​នេះ​ទេ ។ គេ​ត្រូវ​ចាំ​រហូត​ដល់​ដើម​ទសវត្ស​៦០ ទើប​លោក​ប៊ែរណា ហ្វីលីប គ្រោលីយេ (Bernard-Philippe Groslier) បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ពី​កុលាល​ភាជន៍ ។ តែ​ជា​អកុសល ការ​ស្រាវ​ជ្រាវ​នោះ​ក៏​ត្រូវ​ផ្អាក​ទៅ​ទៀត ដោយ​ព្រឹត្តិការណ៍​ប្រទូស​រ៉ាយ​នៅ​ស្រុក​ខ្មែរ​យើង ។ គឺ​រហូត​មក​ដល់​ពាក់​កណ្តាល​ទសវត្ស​​ ៩០ នេះ ទើប​អ្នក​ស្រាវ​ជ្រាវ​បាន​ដឹង​អំពី​ទីតាំង​នៃ​ឡ​បុរាណ​ខ្មែរ​មួយ​ចំនួន ។

នៅ ​ដើម​ទសវត្ស​៨០ គឺ​នា​ពេល​ដែល​ប្រទេស​ខ្មែរ​យើង​កំពុង​វឹក​វរ​ដោយ​សង្រ្គាម គេ​បាន​រៀប​ចំ​ធ្វើ​ពិព័រណ៍​មួយ​ស្តីពី​កុលាល​ភាជន៍​ខ្មែរ​នៅ​ទីក្រុង​ សិង្ហបុរី ដោយ​គេ​បាន​ប្រមូល​ផ្តុំ​កុលាល​ភាជន៍ ចំនួន​ប្រហែល​មួយរយ​ពី​មជ្ឈដ្ឋាន​ឯក​ជន​មក​តាំង​បង្ហាញ ។ អ្នក​ប្រាជ្ញ​បាន​ចាត់​ទុកថា​ ពិត​ជា​មាន​កុលាល​ភាជន៍​ខ្មែរ ដែល​មាន​រចនា​បថ​សិល្បៈ ប្លែក​ពី​កុលាល​ភាជន៍​ឯ​ទៀតៗ ជា​ពិសេស​ មាន​ឧស្សាហកម្ម​ដ៏​រីក​ចំរើន​តាំង​ពីដើម​សម័យ​អង្គរ រហូត​ដល់​ពេល​ដែល​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល ។

ឧស្សាហកម្ម ​កុលាល​ភាជន៍​ខ្មែរ បាន​ផលិត​របស់​របរ​សម្រាប់​បូជា​សាសនា និង​ឧបករណ៍​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​រៀង​រាល់​ថ្ងៃ​ទៀត​ផង​ ។ គឺ​វត្ថុ​ទាំង​នោះ​ហើយ ដែល​ជា​សក្ខី​ភាព​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ពីការ​រស់​នៅ​របស់​សហគមន៍​ខ្មែរ ។

អង្គការ ​ដ៏​ល្បី​ល្បាញ​ពីរ​ នៃ​ប្រទេស​ជប៉ុន គឺ​វិទ្យា​ស្ថាន​ណារ៉ា "Nara Institut" និង​សាកល​វិទ្យាល័យ​សូហ្វ៊ីយ៉ា "Sophia University" បាន​មក​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ចាប់​ផ្តើម​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ស្តី​ពី​រចនា​សម្ព័ន្ធឡ ដំណើរ​ការ​ឡ​បុរាណ និង​លទ្ធ​ផល​កុលាល​ភាជន៍​នៅ​ភូមិ​តានី នា​ឆ្នាំ ១៩៩៦ ។